ឥណ្ឌូណេស៊ី​អនុម័ត​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​នៅ​ក្នុង​ករណី​បន្ទាន់

ឥណ្ឌូ​នេ​ស៊ី​៖​ ​ប្រធាន​ទីភ្នាក់ងារ​ឱសថ​ ​និង​ចំណីអាហារ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​លោកស្រី​ ភែ​ន​នី​ ខេ. ​លូ​គី​តូ (​Penny​ K. ​L​u​kit​o) ​បាន​ថ្លែង​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ប្រទេស​របស់​លោកស្រី​បាន​អនុម័ត​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ (​As​t​raZe​n​e​ca​) ​នៅ​ក្នុង​ករណី​បន្ទាន់​ ​។​

វ៉ាក់សាំង​ច្រើនជាង​មួយលាន​ដូ​ស​បាន​ដឹកជញ្ជូន​មកដល់​ប្រទេស​ឥណ្ឌូណេស៊ី​ ​កាលពី​យប់​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​តាមរយៈ​យន្ត​ការ​ ​CO​V​A​X ​ដែល​ជា​កម្មវិធី​សម្របសម្រួល​ការចែក​ចាយ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដឹកនាំ​ដោយ​ស​ម្ព័ន្ធ​ភាព​សុខាភិបាល​ ​G​A​V​I​, ​មូលនិធិ​វ៉ាក់សាំង​ C​E​P​I​ ​និង​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​៕