កុមាម្នាក់បានលង់ទឹកធុងស្លាប់ ខណៈម្តាយជាប់រវល់លក់ដូរ

ព្រះវិហារ៖ កាលពីវេលាម៉ោងប្រមាណ៩នឹង៥០នាទីព្រឹកថ្ងៃទី១០ខែមិនាឆ្នាំ២០២១នេះ ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែនខេត្តព្រះវិហារ។

បើយោងតាមសំដីលើកឡើងរបស់ម្តាយកុមារាដែលជាជនរងគ្រោះក៏ដូចជាសាក្សីនៅនឹងកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុកូនប្រុសជាជនរងគ្រោះ បានយំទាមុជទឹក ម្តាយដើម្បីកុំអោយកូនយំម្តាយក៏បានដោះសំលៀកបំពាក់អោយកូនរបស់ខ្លួនអោយមុជទឹកក្នុងធុង ហើយម្តាយរវល់ជាប់ដៃលក់ដូរតែចៃដន្យ១ប៉ព្រិចភ្នែកសោះ ស្ត្រីជាម្តាយក៏បានងាកមកខាងក្រោយខ្នងក៏បានឃើញកូនរបស់ខ្លួនក្បាលដំចុះមកក្រោមជើងឡើងលើចូលក្នុងធុងទឹកបណ្តាលអោយកុមារារងគ្រោះឈ្លក់ទឹកស្លាប់បាត់បង់ជិវិតតែម្តង។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៏ឯកឡាញ់ លីសាវឡេង អធិការស្រុកគូលែន បានអោយដឹងថាកុមារាជនរងគ្រោះឈ្មោះប៉ោ សម្បតិ្ត ភេទប្រុសអាយុ២ឆ្នាំ ម្តាយឈ្មោះហួន ស្រីណាតអាយុ៣២ឆ្នាំ នឹងឪពុកឈ្មោះប៉ោ ឃាងអាយុ៣៦ឆ្នាំ បច្ចប្បន្នស្នាក់នៅភូមិថ្នល់បែក ឃុំថ្មីស្រុកគូលែន ខេត្តព្រះវិហា រក្រោយកើតហេតុសមត្ថកិច្ចមន្ត្រីនគរបាលមូលដ្ឋានបានចុះទៅដល់ចំនុចកើតហេតុនឹងធ្វើកោសលវិច្ច័យទៅលើសាកសពកុមរារងគ្រោះដោយសមត្ថកិច្ចបានសន្និដ្ឋានបានថាកុមារារងគ្រោះខាងលើពិតជាស្លាប់ដោយ

សារតែការលង់ទឹកក្នុងធុងនោះពិតប្រាកដមែនរួចក៏បានប្រគល់សាកសពកុមារារងគ្រោះអោយទៅឪពុកម្តាយក៏ដូចជាសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕