គ្រូបង្រៀន​ម្នាក់ បានរងការវាយក្បាលនឹងឈើជ្រុងបណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​

​ព្រៃវែង​៖​ កម្លាំង​នគរបាល​ខេត្តព្រៃវែង​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ យក​ឈើ​ជ្រុង​វាយ​គ្រូបង្រៀន​ជា​ច្រើន​ព្រនង់​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ កាលពី​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២០​និង​២៨​នាទី​ នៅ​ចំណុច​លើ​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​ឆ្វាង​ ឃុំ​ប្រ​ធាតុ​ ​ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ឃឹម​.​ខឿន​ (​ហៅ​ក្រឡិច​)​ ភេទ​ប្រុស​ អាយុ​22​ឆ្នាំ​ ភូមិ​ត្រ​ម៉ុ​ត​ ឃុំ​ប្រ​ធាតុ​ ស្រុក​កំពង់ត្របែក​ បាន​យក​កំណាត់ឈើ​ជ្រុង​ធ្វើ​សកម្មភាព​ដេញ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ សេក​.​ម៉ា​នី​.​ភេទ​ប្រុស​ អាយុ​30​ឆ្នាំ​ ជា​គ្រូបង្រៀន​ នៅ​ភូមិ​ ឃុំ​ ជាមួយ​គ្នា​ វាយ​ជា​ច្រើន​ព្រនង់​ត្រូវ​ចំ​ក្បាល​ និង​ដៃ​ខាងឆ្វេង​បណ្ដាល​អោយ​ជន​រង​គ្រោះ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​

​មូលហេតុ​:​ មាន​គំនុំ​នឹង​គ្នា​។​

​វត្ថុ​តាង​ចាប់​យក​បាន​មាន​ ៖​ កំណាត់ឈើ​ជ្រុង​ ០១​ កំណាត់​ប្រវែង​120​ស​.​ម​2-​ក្រ​ម៉ា​ចំនួន​១​ ។​

​ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ឃឹម​.​ខឿន​ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ប្រភព ព័ត៌មាន