ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងរបស់ម្ចាស់ម៉ូតូខណៈពេលដែលគាត់ទុកនៅមុខផ្ទះជិតកាស៊ីណូប៉ូលី ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងជំនាញចុះធ្វើប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ដែលកំពុងបណ្ដើរម៉ូតូដែលលួចបាននៅតាមផ្លូវ ស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ នៅវេលាម៉ោង១៥ និង៤៧នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ព្រមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿង និងសម្ភារៈសម្រាប់លួចម៉ូតូមួយចំនួន។

បច្ចុប្បន្នម៉ូតូប្រគល់ឱ្យម្ចាស់ដើមវិញហើយ ចំណែកជនសង្ស័យត្រូវបានកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី៕