ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងរក្សាទុកសារធាតុញៀន

បាត់ដំបង÷ កាលពីថ្ងៃទី​ ១០​ ខែ​ មីនា​ ឆ្នាំ​២០២១វេលា​ម៉ោង​ ១៦និង១០ នាទី នៅចំណុច ក្រុមទី០៣ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់​ ខេត្តបាត់ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោក​ឧត្តម​សេនី​យ៍​ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង​ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ គឺ​ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តបាត់ដំបង​ រួមទាំង​យោ បល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការ​ងារ​គ្រឿង​ញៀន​ ​លោលោក វរសេនីយ៍ឯក​ ប៉ាន់​ វ៉ាន់នីអធិការនគរបាលស្រុកបាណន់ដឹកនាំ​ កម្លាំង​ក្នុងអង្គភាព​បានចុះប្រតិបត្តិការបង្រ្កាបករ​ណីរក្សាទុក​ដោយខុសច្បាប់នូវសារ​ធាតុញៀនចំនួន០១ករ ​ណី​​(ក្នុងបទ​ល្មើសជាក់​ស្តែង)។

-ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជន​សង្ស័យចំនួន០២នាក់៖
១-ឈ្មោះផាន់​ឆៃលីភេទប្រុសអាយុ២៦ឆ្នាំ(ជាអ្នក រក្សាទុកគ្រឿងញៀន)។
២-ឈ្មោះសាន់​ ដារ៉ាភេទប្រុសអាយុ២២ឆ្នាំ(ជាអ្នកប្រើប្រាស់គ្រឿងញៀន)ដែលអ្នកទាំងពីរ នេះមានទីលំនៅភូមិព្រះស្រែឃុំស្នឹងស្រុកបាណ ន់ខេត្តបាត់ដំបង។

-វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌ សថ្លាចំនួន០៦ថង់សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកកICE
-សម្ភារះពាក់ព័ន្ធសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPOពណ៍ស(ចាស់បែកកញ្ចក់)
-ម៉ូតូចំនួន០២គ្រឿង(ម៉ូតូចាស់កែឆ្នៃ០១គ្រឿងគ្មានស្លាកលេខ-និងម៉ូតូ០១គ្រឿងទៀតម៉ាក VIVA ពណ៌-ក្រហម ពាក់ផ្លាកលេខបាត់ដំបង 1M-3699 មានលេខម៉ាសុីនE443-TH5050048
-កាំបិតចំនួន០២ដើម

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំ ណុំរឿងដើម្បីបញ្ជូនមកការិយាល័យ​ជំនាញ នៅ ស្នងការដ្ឋាន​នគរបាលខេត្តចាត់ការបន្តតាមនីតិវិ​ធី៕