ចោមួយសំបុកត្រូវបានសមត្ថកិច្ចព្រះសីហនុធ្វើការបង្រ្កាប

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១.០៣.២០២១ នៅវេលាម៉ោង០០:៤៥នាទី កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំបិតត្រាំង បានចេញល្បាតក្នុងភូមិសាស្ត្រ និងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ខណៈពេលពួកគេកំពុងដើរចេញពីភូមិចំណោទរាម បម្រុងដើរឆ្លងថ្នល់ជាតិ៤ ក្រោយពីឆែកឆេរលើខ្លួនពួកគេមានលាក់ទុកដែកអក្សរតេ (ឧបករណ៍កាច់កម៉ូតូ) ចំនួន១ នៅវេលាម៉ោង៨:៣០នាទីថ្ងៃដដែល អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានប្រគល់ជនសង្ស័យទាំងពីរនោះមកឲ្យ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការស្រាវជ្រាវបន្ដរកបក្ខពួកស្របតាមនីតិវិធី ។ នៅវេលាម៉ោង ១៣:០០នាទីថ្ងៃដដែល កម្លាំងជំនាញបានបន្ដទៅឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួក និងមានតម្រុយជាប់ពាក់ព័ន្ធក្នុង ករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់បំបែកសោកម៉ូតូ) នាពេលកន្លងមកក្នុងភូមិសាស្ដ្រស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៩នាក់ រួមទាំងសម្ភារវត្ថុតាងមួយចំនួន ។ ជនសង្ស័យទាំង៩នាក់:

១-ឈ្មោះ យ៉ុង សុខយ៉េន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិថ្មី ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

២-ឈ្មោះ ឈើប ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

៣-ឈ្មោះ ស៊ូ រាំបូ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

៤-ឈ្មោះ ឡា ប៉ៃ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

៥-ឈ្មោះ ភក្ដ្រ ផល្លី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

៦-ឈ្មោះ យ៉ាត់ សុឃឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។

៧-ឈ្មោះ ឌី វាសនា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។

៨-ឈ្មោះ ភក្ដ្រ ភេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។

៩-ឈ្មោះ រឿន ភាព ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ វត្ថុតាងដកហូតបាន:

-ឧបករណ៍កាច់បំបែកសោករម៉ូតូចំនួន៤ និងកូនសោសម្រាប់កាច់ ចំនួន០១ ។

-ម៉ូតូ១គ្រឿង ម៉ាកScoopy ពណ៌ស គ្មានស្លាកលេខ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសាកសួរស្របតាមនីតិវិធី ៕