ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរសារធាតុញៀន

បាត់ដំបង÷ ពីថ្ងៃទី ១០​ ខែ​ មីនា​ ឆ្នាំ​២០២១វេលា​ម៉ោង​ ១៧និង០០ នាទី នៅចំណុច ក្រុមទី០៦ ភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូតខេត្តបាត់ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោក​ឧត្តម​សេនី​យ៍​ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង​ និងយោបល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការ​ងារ​គ្រឿង​ញៀន​ ​លោលោកវរសេនីយ៍ទោ ម៉ែន រីម​ ​ អធិការនគរបាលស្រុកសំឡូតដឹកនាំ​ កម្លាំង​ក្នុងអង្គភាព​បានចុះប្រតិបត្តិការបង្រ្កាបករ​ណីរក្សាទុក​ដោយខុសច្បាប់នូវសារ​ធាតុញៀនចំនួន០១ ករណី​​(ក្នុងបទ​ល្មើសជាក់​ស្តែង)។ ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជន​សង្ស័យចំនួន០១នាក់៖

១-ឈ្មោះអ៊ុក ម៉ាច ភេទប្រុស អាយុ ៤៣ ឆ្នាំមានទីលំនៅក្រុមទី ៦ ភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូតខេត្តបាត់ដំបង ។ វត្ថុតាងចាប់យករួមមាន៖

-ម៉្សៅក្រាមព៌ណសថ្លា​ ចច្រកក្នុងថង់សចំនួន០២ថង់​សង័្សយជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក​ICE ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំ ណុំរឿងដើម្បីបញ្ជូនមកការិយាល័យ​ជំនាញ នៅ ស្នងការដ្ឋាន​នគរបាលខេត្តចាត់ការបន្តតាមនីតិវិ​ធី៕