ទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងប្អូនបង្កើត រយៈពេល១៥ ឆ្នាំ អភិបាលខេត្តកំពង់ចាម ដោះស្រាយដោយជោគជ័យរយៈពេលតែ១៥ ម៉ោង

ខេត្ដកំពង់ចាម៖ នៅថ្ងៃពុធ ១២ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នៅវេលា១៥និង០០នាទីរសៀលនៅចំណុចភូមិត្នោតលេី ឃុំឬស្សីស្រុក ស្រុកស្រីសន្ធ ខេត្ដកំពង់ចាម ដោយស្ថិតក្រោមការដឹកនាំនិងសម្របសម្រួលរបស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ដកំពង់ចាម និងគណ:កម្មការ បានចូលរួមក្នុងការដោះស្រាយលេីបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន០៤គ្រួសារដែលសុំបេីកផ្លូវសាធារណ:នៅចំណុចភូមិត្នោតលេី ឃុំឬស្សីស្រុក ស្រុកស្រីសន្ធ ខេត្ដកំពង់ចាម ដែលត្រូវបានកាន់កាប់ដោយឈ្មោះពិន ផល្លា(កូនស្រីបង្កេីតរបស់ឈ្មោះឈឹម រ៉េត)។

ដោយមានសមាសភាពគណ:កម្មការចូលរួមមាន៖១.ឯកឧត្ដម សួស ឡា ប្រធានសាលាដំបូងខេត្ដកំពង់ចាម ,២.ឯកឧត្ដម វង្ស ប៊ុនសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ដកំពង់ចាម,៣.ឯកឧត្ដមហេង វណ្ណី អភិបាលរងខេត្ដកំពង់ចាម,៤.លោកឧត្ដមសេនីយ៍ទោឯម កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម, ៥.លោកយូ ចាន់ឌី អនុប្រធានមន្ទីរៀបចំដែនដី នគររូបនីយកម្ម សំណង់និងសូរិយោដីខេត្ដ, ៦.លោកសុីម គង់ អភិបាលស្រុកស្រីសន្ធ ,៧.លោក សុខ យ៉េន អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធ,៨.លោកសូ សេងហ៊ាង មេឃុំឬស្សីស្រុក,៩.លោកខាំ ប៉ុន មេភូមិត្នោតលេី។

ស្ថិតក្រោមការដឹកនាំ និងដោះស្រាយប្រកបដោយភាពប៉ិនប្រសប់ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនិងគណៈកម្មការដោះស្រាយ ជាលទ្ធផល គឺទំនាស់ដីធ្លីរ៉ាំរ៉ៃខាងលើត្រូវបានដោះស្រាយប្រកបដោយជោគជ័យ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ នៅសាលាឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ។

ដោយទឹកចិត្តផ្សារភ្ជាប់និងមនោសញ្ចេតនាជាមួយប្រជាជនគ្រប់កាលទេសៈ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់ អ្នកស្រី ពិន ផល្លាចំនួន០៥ លានរៀល ដើម្បីជាការវាយរបងថ្ម និងរុះរើផ្ទះតៀមចេញពីផ្លូវសាធារណៈដែលភាគីនេះបានបិទអស់រយៈកាលជាង១៥ ឆ្នាំមកហើយ៕