បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆបោក និងក្លែងឯកសារសាធារណៈ

ថ្ងៃទី១០.៣.២០២១ វេលាម៉ោង១០ៈ៤៣នាទី នៅភូមិទួលត្បែង ឃុំឈេីតុំ បានបង្ក្រាប ករណីឆបោក និងក្លែងឯកសារសាធារណៈ(ឆបោកដោយថារេីសចូលក្របខណ្ឌនគរបាលជាតិ) ឃាត់ខ្លួន ០១នាក់ប្រុស ឈ្មោះ មុំ អស្សនី ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅនៅផ្ទះលេខ២៧ ផ្លូវ២០១១ ភូមិខ្មែរលេី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានធ្វេីសកម្មភាព ឆបោក ជនរងគ្រោះជ្រេីសរេីសឲ្យចូលក្របខណ្ឌនគរបាលជាតិក្នុង១នាក់១២,០០០ដុល្លារហេីយបានយកប្រាក់មុនមួយចំនួន។ករណីនេះកម្លាំងជំនាញសន្តិសុខ របស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ែន ទុង ស្នងការរង កម្លាំងជំនាញអធិការដ្ឋានស្រុកក្រគរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈេីតំុ បានធ្វេីការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅសាលាដំបូងខេត្ត។ ដេីមបណ្ដឹងជនរងគ្រោះមានបីនាក់÷

១.ឈ្មោះ រិន សុវណ្ណ ភេទស្រី អាយុ ៤០ឆ្នាំ នៅភូមិទួលត្បែង ឃុំឈេីតុំ ស្រុកក្រគរ អស់ប្រាក់៤,០០០ដុល្លារ។

២.ឈ្មោះ វ៉ុន សាវីន ភេទស្រី អាយុ ២៥ឆ្នាំ នៅភូមីសូរិយាលេី សង្កាត់រលាប ក្រុងពោធិ៍សាត់ អស់ប្រាក់៤,០០០ដុល្លារ។

៣.ឈ្មោះ ម៉ឹង ធី ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិទួលត្បែង ឃុំឈេីតុំ ស្រុកក្រគរ អស់ប្រាក់១,០០០ដុល្លារ៕