ផ្ទះអាជីវករមួយកន្លែងនៅស្រុកជាំក្សាន្ត ត្រូវអគ្គីភ័យឆេះឆាប

ខេត្តព្រះវិហារ​៖ កាលពីថ្ងៃពុធ ១២ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​ ១៥:០០​ នាទី​ មានករណីអគ្គីភ័យឆេះផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ០១​ លេីក​ នៅចំណុចភូមិមរតកតេជោ​ ឃុំកន្ទួត​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ ​។​ ជនរងគ្រោះឈ្មោះ សុុខ គឹម ស្រៀន ភេទ​ ប្រុស អាយុ ៣៩​ ឆ្នាំ​ មុខរបរ​ ​លក់ដូរ​ និងប្រពន្ធឈ្មោះ ចន ណារី​ អាយុ​៣៨​ ឆ្នាំ​ មុខរបរ​លក់ដូរ​ មានទីលំ​នៅ​ក្នុងភូមិ​កេីតហេតុ​ខាងលេី​ ​។ បណ្ដាលឲ្យឆេះខូចខាតផ្ទះ​ចំនួន​ ០១​ ខ្នង​ ទំហំ​៨ម៉ែត្រx១៥ម៉ែត្រ​ ធ្វើអំពីថ្ម​ ដំបូលប្រក់ស័ង្កសី​ និងខូចខាត​សម្ភារៈ​ ភេសជ្ជៈ​ និងគ្រឿងទេស​ មួយចំនួន​ធំ​ ។​ មូលហេតុបណ្ដាលមកពី​ឆ្លងចរន្ត​អគ្គិសនី​ ​។

​ ករណី​នេះ​កម្លាំងនគរបាលស្រុកជាំក្សាន្ត​ សហការជាមួយកម្លាំងទីបញ្ជាការស្រាលភូមិភាគទី៤​ បាន​ប្រេីប្រាស់រថយន្តអគ្គិភ័យចំនួន​ ០២​ គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០២​ រថយន្ត​ អន្តរាគមន៍ទប់ស្កាត់មិនឲ្យឆេះរាលដាល​ និងពុំបណ្ដាលឲ្យមានមនុស្ស​រងគ្រោះថ្នាក់ឡេីយ​ ៕