ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត របស់ក្រុមហ៊ុន អេស៊ីវ៉ាដូ បណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ 

ក្រុងប៉ោយប៉ែត៖ នៅព្រលប់ ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែផល្គុន ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង រវាង ម៉ូតូ និងរថយន្ត បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ជិតកន្លែង កើតហេតុ បានឱ្យដឹងថា រថយន្ត បត់ចូល ផ្ទះ ក៏ត្រូវម៉ូតូ បើមកបុកចំ ពីចំហៀង រថយន្ត ជិតគូទ ក្រោយ ប្រភពដដែលបានឱ្យដឹងថា ភាគីខាងម៉ូតូ រងរបួស ត្រូវបានកម្លាំងនគរបាល អធិការក្រុងប៉ោយប៉ែត ដឹកតាមរថយន្តសង្គ្រោះ យកទៅមន្ទីពេទ្យ ហើយ រថយន្ត នោះ ត្រូវបានគេស្គាល់ថា ជារថយន្ត របស់ក្រុមហ៊ុន អេស៊ីវ៉ាដូ ហៅ ( រោងចក្រ ឌីស ) ស្ថិតក្នុងភូមិផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕