ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀន

បាត់ដំបង÷ កាលពីថ្ងៃទី​ ១១​ ខែ​ មីនា​ ឆ្នាំ​២០២១វេលា​ម៉ោង​ ២២និង០០ នាទី នៅចំណុច ភូមិតាព្រួច ឃុំក្តុលដូនទាវ ក្រុងបាត់ដំបងខេត្តបាត់ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោក​ឧត្តម​សេនី​យ៍​ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​បាត់​ដំបង​ និងយោបល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការ​ងារ​គ្រឿង​ញៀន​ ​លោកវរសេនីយ៍ឯក​ឆាង​ វណ្ណឆៃ​ ​ អធិការនគរបាលក្រុងបាត់ដំបង​ ដឹកនាំ​ កម្លាំង​​ក្នុងអង្គភាព​បានចុះប្រតិបត្តិការបង្រ្កាបករ​ណីរក្សាទុក​ដោយខុសច្បាប់នូវសារ​ធាតុញៀនចំនួន០១ ករណី​​(ក្នុងបទ​ល្មើសជាក់​ស្តែង)។

ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជន​សង្ស័យចំនួន០១នាក់៖
១-ឈ្មោះ​ សេក​ សាយ ភេទប្រុស អាយុ ២៤ឆ្នាំមានទីលំនៅក្រុមទី១០ ភូមិចំការ​សំ​រោង១​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបងខេត្តបាត់ដំបង ។ វត្ថុតាងចាប់យករួមមាន៖

-ថ្នាំញុៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកកICE ចំនួន០៣ថង់ទម្ងន់៨,៩១ក្រាម
-ទូរស័ព្ទ​ដៃ​ចំនួន០១គ្រឿង
-ដាវសាំម៉ូរ៉ៃចំនួន០២
-កាបូបដាក់ប្រាក់ចំនួន០១
-សម្ភារៈ​សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំក​សាងសំ ណុំរឿងដើម្បីបញ្ជូនមកការិ​យាល័យ​ជំនាញ នៅ ស្នងការដ្ឋាន​នគរបាលខេត្តចាត់ការបន្តតាមនីតិវិ​ធី៕