យ៉ាងហោចណាស់មនុស្ស ១៣នាក់ រងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ក្រឡាប់ឡាន

ស្វាយរៀង÷ វេលាម៉ោង ០៤:១៥ នាទី ព្រឹកថ្ងៃទី១២ មីនា ២០២១ មានករណីរថយន្ដក្រឡាប់ដោយខ្លួនឯង លើផ្លូវជាតិលេខ ០១ Km ១៣១/១៣២ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។

រថយន្ដម៉ាក្ស លុចសុីស ៣០០ ពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២G ៩៥២១ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីលិចទៅកើត រថយន្ដខូចខាតធ្ងន់ ( សរុបអ្នកជិះក្នុងរថយន្ដចំនួន ១៣ នាក់ប្រុស ជនជាតិចិន រងរបួសស្រាលទាំង ១៣ នាក់ ) ។ មូលហេតុ អ្នកបើកបររថយន្ដប្រើប្រាស់ល្បឿនលឿន ។ករណីនេះមិនទាន់ទទួលបានព័ត៍មានច្បាស់ជនជាតិចិនទាំង១៣នាក់ នេះចេញមកពីទីណា កន្លែងណា ហើយទិសដៅទៅដល់ណានោះទេ បច្ចុប្បន្នជនជាតិចិនទាំងនេាះត្រូវបានបញ្ជូនមកធ្វើចត្តាឡីសក័នៅផ្ទះសំណាក់គ្រូបង្រៀនក្រុងស្វាយរៀង៕