សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង ចុះបង្រ្កាបសង្វៀនប្រជល់មាន់មួយកន្លែង

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី​១១ ខែមិនា ឆ្នាំ២០២១ នៅវេលាម៉ោង ១៥និង២៥នាទី
យោលតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ មន្ត្រីនគរបាល ត្រូវបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ទាំងឡាយ ឱ្យខានតែបាន។
បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មក លោកវរសេនីយ៍ឯក ឈុន សុធុន អធិការនគរបាលក្រុងសួង បានបញ្ជាភ្លៀមៗទៅ កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង សហការណ៍ជាមួយកម្លាំងប្រជាការពារភូមិ ចុះបង្រ្កាបសង្វៀនប្រជល់មាន់មួយកន្លែង សិ្ថតនៅចំនុចចំការកៅស៊ូ ខាងជើងភូមិថ្មី សង្កាត់ វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ជាលទ្ធផលចាប់បានវត្ថុតាំងដូចខាងក្រោម៖
១-ម៉ូតូចំនួន ០២គ្រឿង
២-កៅអីចំនួន ០៩
៣-មាន់ចំនួន០១ក្បាល
៤-ស៊ុមដាក់មាន់ចំនួន ០៦ស៊ុប និងសម្ភារៈ មួយចំនួនទៀត ដុតកំទេចចោល នៅនឹងកន្លែងសង្វៀនប្រជល់មាន់តែម្តង ។
ចំណែកអ្នកលេងល្បែងស៊ីសងខុសច្បាប់ បន្ទាប់ពីឃើញសមត្ថកិច្ចយើង ក៏បានជែកជើងគ្នារត់គេចខ្លួនបាត់ស្រមោលអស់ ។
បច្ចុប្បន្នវត្ថុតាង បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីចាត់ការតាមនីតិវិធី ៕