សមត្ថកិច្ចពញាក្រែក ឃាត់ខ្លួនលោកតាម្នាក់ ករណីរំលោភសេពសន្ថវៈ

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០២១ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក បានចុះធ្វើការស្រាវជ្រាវ ដល់កន្លែងកើតហេតុ ដោយបានឃាត់ខ្លួនជនសង្ស័យ ០១ នាក់ នៅចំណុចភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានរំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះឈ្មោះ ស.ម រហូតបានសម្រេច កាលពីថ្ងៃទី ១០ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង ១៣:០០នាទី ត្រង់ចំណុចចម្ការម្រេច ខាងជើងឆៀងខាងកើតភូមិ៣៧ ឃុំក្រែកស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។
ជនសង្ស័យឈ្មោះ សាន អេន ភេទប្រុស អាយុ ៥៨ឆ្នាំ ជាតិខ្មែររស់នៅ ភូមិត្រសិត ឃុំក្រែកស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕