Bretton G Sciaroni ជនជាតិអាមេរិកដែល បានលះបង់ពេលវេលាជិត៣០ឆ្នាំដើម្បីកម្ពុជាបានទទួលមរណភាពនៅថ្ងៃនេះ

 

ប្រធានសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជាលោក Bretton G Sciaroni បានទទួលមរណភាពនៅថ្ងៃនេះដោយជំងឺ។

សភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដែលហៅកាត់ថា IBC បានប្រកាសថាលោក Bretton G Sciaroni បានទទួលមរណភាពនៅថ្ងៃនេះនៅគេហដ្ឋានរបស់លោក ក៍ប៉ុន្តែស្ថាប័ននេះមិនបាន បញ្ជាក់លម្អិតពីមរណភាពនោះទេ ដោយគ្រាន់តែដឹងថាលោក Bretton G Sciaroni បានពុះពានឹងជំងឺអស់មួយរយះពេលមុននឹងលោកទទួល មរណភាព។

Bretton G Sciaroni បានចូលមកកម្ពុជានៅឆ្នាំ១៩៩៣ ដើម្បីកសាងទំនុកចិត្តនិងពង្រឹងផ្នែកច្បាប់និងពាណិជ្ជកម្មរបស់កម្ពុជាទៅក្នុងឆាកអន្តរជាតិ។

លោកបានជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យធុរកិច្ច ច្បាប់ ពាណិជ្ជកម្ម និងបានក្លាយជាទីប្រឹក្សារាជរដ្ឋាភិបាលលើវិស័យច្បាប់និងនយោបាយ ថែមទៀត។

Bretton G Sciaroni បានធ្វើកិច្ចការជាច្រើនដើម្បីស្តារសេដ្ឋកិច្ចកម្ពុជានិងកសាងទំនុកចិត្តរបស់អ្នកវិនិយោគិនបរទេសអោយមកវិនិយោគ នៅកម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះ លោក Bretton G Sciaroni ត្រូវបានគេស្គាល់ថាជាមនុស្សមានសន្តានចិត្តទូលាយ និង រីករាយក្នុងការចែករំលែក ដែលការងារទាំងនេះលោកធ្វើរហូតដល់ជីវិត ចុងក្រោយដើម្បីកម្ពុជា៕