ខនដូរមួយកន្លែងនៅឫស្សីកែវ ត្រូវអគ្គីភ័យឆាប់ឆេះ

រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង ១២:៣០ នាទីរំលងអធ្រាត្រ ថ្ងៃសៅរ៍ ១៥ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងដែលកើតឡើងស្ថិតតាម​បណ្តោយផ្លូវ ២៧៣ ក្រុមទី០១ ភូមិទួលសំពៅ សង្កាត់ទួលសងែ្កទី០១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ម្ចាស់ឈ្មោះ សួរ សារិទិ្ធ ភេទប្រុស អាយុ ៦២ឆ្នាំ ។ មុខរបរម្ចាស់ខនដូរ  ប្រភេទសំណង់​​ ខនដូរ​ ។ មូលហេតុ​ បណ្តាលមក​ពី​ឆ្លងចរន្ត​អគ្គិសនី​ ។ ការខូចខាត÷

-​ ឆេះកុងផ្លាក់កេ ០៣​ ជាន់ ទី ៧,៨,៩​ សើ្មរ​ ២០%​ ។

រថយន្តការិយា​ល័យ​អគ្គិភ័យ​រាជធានីភ្នំពេញ :​ ចំនួន​១០ ប្រើប្រាស់ទឹកអស់ចំនួន​ ​០១​ ឡាន ស្មើនឹង​ ​០៤​ ម៉ែត្រគូប ។​ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:

– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១​ រថយន្ត​ មិនបានប្រើប្រាស់ ។

ពន្លត់ចប់​នៅម៉ោង​ ០១:០០​ នាទីរំលងអធ្រាត្រ នាថៃ្ងខែឆាំ្នដដែល​ ៕