ខ្ញីចាស់! មុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​ម្នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​

 

នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ០៧.៣០ យប់​ មានករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើ កាំបិត) នៅចំនុច ថ្មពាង ស្ថិតក្នុង ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ដែលបង្ករឡើងដោយជនសង្ស័យ ឈ្មោះ គួ បូរី ភេទ ប្រុស អាយុ ៣១ឆ្នាំ មានស្រុកកំណើត ភូមិថ្មដា ឃុំថ្មដា ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានកាប់ទៅលើឈ្មោះ អោម អឿន ភេទ ប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅ ចំនុចកើតហេតុខាងលើ បណ្តាលអោយរងរបួសក្បាល និង ខ្នង ។

ករណីនេះជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះកុង ចំនែកជនរងគ្រោះកម្លាំងយើងបានបញ្ជូនទៅប៉ុស្តិ៍សុខភាពឃុំជ្រោយប្រស់ ៕