ឃាត់ខ្លួនក្មេងទំនើងលេងកាំបិតហោះ ប៉័ងតោ ១៣នាក់ ក្រោយកាប់ទៅលើយុវជន៣នាក់រងរបួសធ្ងន់នៅខណ្ឌចំការមន

រាជធានីភ្នំពេញ÷ នាយកដ្ឋាននគរបាកព្រហ្មទណ្ឌ បានដឹកនាំសហការណ៏ជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌ៧មករា,ប៉ុស្តិ៍នគរបាលវាលវង់ បានឃាត់ខ្លួនក្មេងទំនើង១២នាក់រួចបន្តឃាត់ ម្នាក់ទៀត សរុប១៣នាក់ ពាក់ព័ន្ធនិងករណី បង្កហឹង្សាដោយចេតនា ប្រើកាំបិតនិងដាវកាប់ទៅលើយុវជន៣នាក់ បណ្តាលរងរបួសធ្ងន់ ។ កាលពីវេលាម៉ោង២១និង៤០នាទី យប់ថ្ងៃទី ០៥ មីនា ២០២១នៅចំណុចមុចផ្ទះ786 ផ្លូវ7 ក្រុម25 ភូមិ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យទាំង១៣នាក់មានឈ្មោះដូចខាងក្រោម:

១-ឈ្មោះ ហ៊ុន ពិសី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវជាតិលេខ២១១ ភូមិ១សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ គ្មាន ។

២-ឈ្មោះ យង់ រតនៈ ហៅតា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ។

៣-ឈ្មោះ ប្រុក ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។

៤-ឈ្មោះ ទីម ចំរើន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។

៥-ឈ្មោះ តាំង សូឆាយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ។

៦-ឈ្មោះ ថន ចាន់មករា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស (ស្តាយកាតាបមានកាំប៉ិតចំនួន០៣)។

៧-ឈ្មោះ សែម រ៉ាវី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស។

៨-ឈ្មោះ ឆិល ឡង ឌី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ។

៩-ឈ្មោះ លឹម គឹមសុភក្ត្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។

១០-ឈ្មោះ សី វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ។ ១១-ឈ្មោះ ម៉េត ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។

១២-ឈ្មោះ សូត្រ សុមេតា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ។

១៣-ឈ្មោះ ភួង មុន្ទីពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួននៅចំណុចផ្សារសេរីភាព សង្កាត់វាលវង់ ខណ្ឌ៧មករា ។

សម្ភារៈដកហូតបាន កាំបិតប៉័ងតោ៣ដើមនិងម៉ូតូ៥គ្រឿង។

ហេតុការណ៏: នៅថ្ងៃទី ០៥ មីនា ២០២១ វេលាម៉ោង២១ និង៤០នាទីជនរងគ្រោះឈ្មោះ ឡេង សំណាង – ឈ្មោះ ណារុន វឌ្ឍនះ និងឈ្មោះ សៅ សុខហេង រួមនិងមិត្តភក្តិមួយចំនួនទៀតកំពង់អង្គុយលេងនៅមុខផ្ទះលេខ ៧៨៦ ផ្លូវ៩៧ ក្រុម២៥ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ស្រាប់តែមានក្រុមក្មេងទំនើង មួយក្រុម មានគ្នាប្រហែលជិត២០នាក់ ជិះម៉ូតូជាង១០គ្រឿងមកឈប់នៅក្បែរជនរងគ្រោះកំពុងឈរជែកគ្នា ហើយនាំគ្នាចុះមកដេញកាប់មកលើជនងគ្រោះបណ្តាលអោយរងរបួសលើឈ្មោះ ឡេង សំណាង – សៅ សុខហេង និង ឈ្មោះណារុន វឌ្ឍនះ រងរបួសធ្ងន់ធ្ងរ បន្ទាប់មកជនសង្ស័យបាននាំគ្នាឡើងជិះម៉ូតូបើកគេច ខ្លួនបាត់អស់ទៅ រីឯជនរងគ្រោះត្រូវបានមិត្តភក្តិបញ្ជូនទៅកាន់មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត និងមន្ទីពេទ្យកាល់ម៉ែត្រដើម្បីព្យាបាលរបួស។ រហូតមកដល់ថ្ងៃទី ០៩ មីនា ២០២១ វេលាម៉ោង២៣និង០០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ គួង មុន្ទីពេជ្រ នៅចំណុចមុខផ្សារសេរីភាព ផ្លូវ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងបន្តឃាត់ខ្លួន១២នាក់ទៀតនៅ នៅក្រោយសាលាបឋមបាក់ទូក ផ្លូវ១៤៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

បច្ចុប្បន្នជនសង្ស័យទាំង ១៣ នាក់ត្រូវបានសមត្ថកិច្ចជំនាញសាកសួរ និងកសាងសំណុំរឿងបញ្ជូនឡើងតុលាការចាត់ការតាមនិតិវិធី ៕