ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួច

រាជធានីភ្នំពេញ÷ កាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២៣:៤៤នាទី នៅចំណុចមុខរោងចក្រថាក់ក្រាល ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​មុឺងម៉ាត់​ពី​សំណាក់​ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ហង្ស​ មុនី​ អធិការនគរបាលខណ្ឌកំបូល​ បានឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ​ ដឹកនាំ​ដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង​ ចុះស្រាវជ្រាវសហការគ្នាជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុំ ប៊ុនធួន នៅចំណុចតាមផ្លូវលំ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ជនសង្ស័យឈ្មោះ ធាន ប៊ុនថាវ នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងជនសង្ស័យឈ្មោះ ប៉ែន រតនា នៅចំណុចតាមផ្លូវបេតុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។ ជនសង្ស័យចំនួន ០៣នាក់៖

ជនសង្ស័យទី១-ឈ្មោះ ស៊ុំ ប៊ុនធួន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួនមានសារធាតុញៀន)

ជនសង្ស័យទី២-ឈ្មោះ ធាន ប៊ុនថាវ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួនគ្មានសារធាតុញៀន)

ជនសង្ស័យទី៣-ឈ្មោះ ប៉ែន រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៧(បុរីពិភពថ្មីកំបូល៣) ផ្លូវលេខ១៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។(ឃាត់ខ្លួនគ្មានសារធាតុញៀន)

ជនរងគ្រោះឈ្មោះ ម៉ុន ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕