ឃ្លាំងមួយកន្លែងនៅចំការលើ ត្រូវអគ្គីភ័យលេបត្របាក់អស់រលីង

ខេត្ត​កំពង់​ចាម​៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលា​ម៉ោង​ ០៧:៣០ នាទី បានទទួលពត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថាមានករណីអគ្គីភ័យឆេះឃ្លាំងដាក់សម្ភារះ​ ដែល​ស្ថិត​នៅចំណុចភូមិលេខ០២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ ចេញរថយន្ដពន្លត់អគ្គីភ័យចំនួន ០១​ គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់ ក្រុមហ៊ុន អានម៉ាឌី​ ចំការកៅស៊ូចំការអណ្តូង​។​ ឃ្លាំងទំហំ ៨x១២ សង់ពីស៊ីម៉ង់ ប្រក់ប្រូស៊ីម៉ង់ ជញ្ជាំងឥដ្ឋ។ការខូចខាត÷
-​ អង្ករ ០៨​ បេ​
-​ អំបិលអាស៊ីត ៤០​ បេ
-​ ចានត្រង់ជរ័ ១៥០០
-​ លួសចងដើមកៅស៊ូ ១៥០០
-​ ប្រេងកៅស៊ូ​ ០២​ កាន
-​ ទុយោដំណក់ទឹក ១៥០០ ។

មូលហេតុបណ្តាលមក​ពី​ឆ្លងចរន្តអគ្គីសនី​ ។ក្នុងកិច្ចប្រតិបត្តិការណ៍នេះយើងបានប្រើប្រាស់ឡានទឹក​ចំនួន​ ០១​ គ្រឿង ប្រេីប្រាស់ទឹកអស់​ចំនួន​ ០២​ រថយន្ត​ ៕