តូបសាឡនមួយកន្លែងនៅផ្សារទំនេីបផេនសល់ រងការខូចខាតបណ្តាលមកពីអគ្គីភ័យឆាបឆេះ

រាជធានីភ្នំពេញ÷ ករណីអគ្គិភ័យដែលឆាបឆេះផ្សារទំនេីបផេនសល់ មួយកន្លែង​ កាលពីនៅវេលាម៉ោង ២៣និង០០នាទីយប់ ថៃ្ង​សុក្រ​​​​ ១៤រោច​ ខែផល្គុន​ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចតូបលេខស្តងអូ​ ផ្លូវព្រះស៉ីសុវត្ថិ​ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​ ម្ចាស់ឈ្មោះ លាវ​ ធីតា ភេទស្រី អាយុ​ ​២៦ឆ្នាំ​ ជនជាតិខ្មែរ មុខរបលក់ដូរ មូលហេតុ ឆ្លងចន្តរអគ្គិសនី​។ ប្រភេទ​សំណង់​ តូបសាឡនធ្វេីក្រចក​ (ទំហំ​ ២ម៉ែត្រ​ x​ ២.៧៥ម៉ែត្រ​)។ ខូចខាតសំភារៈ​ ឆេះតូបចំនួន​ ១តូប​ រួមនឹងឆេះសំភារៈគ្រឿងសាឡនក្នុងតូបអស់ទាំងស្រុង​ នឹងពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

​ រថយន្តការិយា​ល័យ​អគ្គិភ័យ​ : ចំនួន ៥គ្រឿង​ ប្រើប្រាស់ទឹក​ ពុំបានប្រេីប្រាស់ទឹក។​

រថយន្តជំនួយអន្តរាគមន៍ពន្លត់អគ្គិភ័យ​មានដូចខាងក្រោម÷

​ ម៉ូតូកង់បីដឹកទឹករបស់សាលាខណ្ឌដូនពេញ​ ចំនួន​ ៣គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ៣ជេីង

ពន្លត់ចប់ នៅវេលាម៉ោង ១២និង០០នាទីយប់រំលងអាធ្រាត្រ​​ នាថ្ងៃខែឆ្នាំដដែរ៕