បុរសវ័យចំណាស់ចងកធ្វើអត្តឃាត ដោយសារខ្លួនមានជម្ងឺ

នៅថ្ងៃទី13.03.2021 នៅភូមិធ្នង់ ឃុំកណ្ដោល មានករណីចងកធ្វើអត្តឃាត បណ្ដាលអោយស្លាប់ នៅចំណុចរោងបិតស្រាក្រោយផ្ទះជនរងគ្រោះ។

ជនរងគ្រោះឈ្មោះ ព្រំ ណាន់ ភេទប្រុសអាយុ៦៣ឆ្នាំ មានទីលំនៅកន្លែកើតហេតុខាងលើ។

ក្រោយទទួលបានពត៌មានពីប្រជាពលរដ្ឋ វេលាម៉ោង០៧និង០០នាទីកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពអណ្ដូងទឹក -ប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរភូមិ-ឃុំ បានចុះពិនិត្យសពជនរងគ្រោះ។ ក្រោយពីពិនិត្យរួចគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះពិតជាចងកធ្វើអត្តឃាតពិតប្រាកដមែន និងបានប្រគល់សាសពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

តាមការបំភ្លឺពីក្រុមគ្រួសារ បញ្ជាក់ថា ជនរងគ្រោះមានជងឺរ៉ាំរៃ ប្រចាំកាយ៕