បុរស​ម្នាក់​រាយ​ខ្សែ​រលួស​ឆក់​សត្វ​ មិន​ប្រយ័ត្ន​បណ្តាល​អោយ​ឆក់​ខ្លួនឯង​ស្លាប់​

​បាត់ដំបង​៖​ នៅ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​ ២០២១​ នៅ​ចំនុច​ភូមិ​ក្បាលថ្នល់​ ឃុំ​កំពង់​ព្រៀង​ ស្រុក​សង្កែ​ មាន​ករណី​ឆក់​ចរន្តអគ្គិសនី​ស្លាប់​មនុស្ស​១​នាក់​ ជន​រង​គ្រោះ​ឈ្មោះ​ សុ​គ​ន្ធា​ សំ​អុល​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ចំនុច​កើតហេតុ​ខាងលើ​។​

សមត្ថកិច្ច​បាន​បញ្ជាក់​អោយ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​យក​ម៉ូ​ទ័​រ​ភ្លើង​និង​ពង្រាយ​ខ្សែលួស​ភ្ជាប់​ចរន្ត​ដើម្បី​ឆក់​សត្វ​កណ្តុរ​ ចំងាយ​ពី​ផ្ទះ​ប្រមាណ​២០០​ម៉ែត្រ​ តែ​មិន​បាន​ប្រយ័ត្ន​បណ្តាល​ឲ្យ​ឆក់​ខ្លួនឯង​ស្លាប់​ ។​

​ឆ្លង​តាម​ការ​ត្រួតពិនិត្យ​របស់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ និង​គ្រូពេទ្យ​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​បាន​ថា​ ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី​ស្លាប់​ពិតប្រាកដ​មែន​ ។​

បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ ៕

ប្រភព ព័ត៌មាន