ផ្ទះនិងទ្រព្យសម្បត្តិ ត្រូវអគ្គីភ័យលេបត្របាក់យកទៅអស់រលីង

ខេត្ត​តាកែវ​៖ ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២១:០០ នាទី​ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះយ៉ង ឌុល ភេទ​ ប្រុស​ អាយុ ៤០ ឆ្នាំ​ មានមុខរបរកសិករ និងប្រពន្ធឈ្មោះ​ ចាន់ ណៃ អាយុ ៣៩ ឆ្នាំដែលមានទីលំនៅភូមិ ហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បណ្ដាលឱ្យខូចខាតផ្ទះ​ ០១​ ខ្នង​ មានទំហំ ០៦ ម៉ែត្រគុណនិង​ ០៥ ម៉ែត្រ​ ធ្វើអំពីឈើលាយត្នោតដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹកប្រភេទផ្ទះទាម ឆេះអស់ទាំងស្រុង​ ។​ សម្ភារៈខូចខាតរួមមាន៖

-​ គ្រែចំនួន​ ០១​

-​ ទូរទស្សន៍​ ០១

-​ ធុងបាស​ ០២

-​ ទូរស័ព្ទ ០២ គ្រឿង​

-​ អាំភ្លី​ ០២

-​ ខោអាវមួយចំនួនរួមនឹងអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសម្ភារៈជាងដែកមួយកំផ្លេទៀត ។

​ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកសំរោងបានចេញរថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍ដែរប៉ុន្តែគ្មានផ្លូវសម្រាប់រថយន្តចូលទៅដល់កន្លែងកើតហេតុ​ ។ មូលហេតុ បណ្ដាលមកពីទុស្សេរចរន្តអគ្គីសនី​ ៕