មុខ​សញ្ញា​ចែកចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ៣​នាក់​ ត្រូវ​បាន​កម្លាំង​សមសមត្ថកិច្ចឃាត់​ខ្លួន​

នៅថ្ងៃទី១២.មីនា.២០២១ នាវេលាម៉ោង ២១.៤៥ នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ​ ចូលរួម​ជាមួយ កម្លាំងគណៈបញ្ជាការឯកភាពស្រុកគីរីសាគរ ធ្វើការបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់សារធាតុ ញៀនខុសច្បាប់ នៅចំណុច កុងត្រូលត្រួតពិនិត្យផ្លូវចូលក្រុម ហ៊ុន យូញៀន និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ភេទប្រុស និង ដកហូតបានម៉្សៅក្រាមព៌ណ ស ថ្លា សង្ស័យថាជាសារធាតុ ញៀន ចំនួន02 កំណាត់ទុយោតូច ។

១/-ឈ្មោះ យន់ វិរៈ ភេទប្រុស អាយុ 16 ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង មានលំនៅ ភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ។

២/-ឈ្មោះ យ៉ូប ប្រូហ៊ីម ភេទ ប្រុស អាយុ 19 ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ លំនៅមិនពិតប្រាកដ ។

៣/-ឈ្មោះ ងូវ សង្ហា ភេទប្រុស អាយុ 16 ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅ ភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។

ករណីនេះយើងបានធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតាមនីតិវិធីច្បាប់ ៕