រថយន្តធុនធំមួយគ្រឿងប្រលះម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ កើតឡើងថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង២១:១០ នាទីយប់ លើផ្លូវជាតិលេខ៥​ ចន្លោះគីឡូម៉ែត្រ៧៣-៧៤ ចំណុចស្ពានអូសណ្តាន់ ស្ថិតក្នុងភូមិអូរសណ្តាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​ ។ ដោយរថយន្តបង្កម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-5742 សឺមីរ៉ឺម៉ក​ ពណ៌ទឹកប៊ិច​ ពាក់ផ្លាកលេខ តាកែវ 4A-0084 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ (ក្រុមហ៊ុនដឹកជញ្ជូន​ HC) បើកបរពីទិសខាងត្ប្ងងទៅជើងក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចខាងលើក៏បាន បានរ៉េចង្កូតទៅបុកម៉ូតូ១គឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IH-2330 បើកបរដោយឈ្មោះ ឯល រ៉ូយ៉ា​ ភេទប្រុស មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល​ ក្នុងដំណើរច្រាសទិសគ្នា​ បណ្តាលអោយជនរងគ្រោះជាម្ចាស់ម៉ូតូបានស្លាប់​ភ្លាមៗនៅហ្នឹងកន្លែង ។

ក្រោយកើតហេតុ ម៉ូតូ​ ០១គ្រឿង រថយន្ត០១​ គ្រឿងត្រូវបានសមត្ថកិច្ចចាប់យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ​ ដេីម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់​ ៕