សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ាស៊ីនប្រជាពលរដ្ឋ

កើតហេតុ: នៅថ្ងៃទីសុក្រ ១៤រោច ខែផល្គុនឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១វេលាម៉ោង០២និង៣០នាទីទាបភ្លឺ។ នៅចំណុចកើតហេតុ ក្នុងចំការចេកនិងផ្កាម្លិះស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ប៉ុល នឿន ភេទប្រុសអាយុ៥៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរ កសិករ។ ជនសង្ស័យចំនួន០២នាក់ (ឃាត់ខ្លួន)÷
១.ឈ្មោះ ពុំ បញ្ញា ហៅយ៉ែភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរបើកបររថយន្ដមានទីលំនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)។
២.ឈ្មោះណេន ឆាលី ហៅទាវ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន÷
•ម៉ាសុីនម៉ាស៊ូតបូមទឹកមួយពណ៌ក្រហមកំលាំង៨សេសម៉ាកYAMAHAផលិតនៅប្រទេសជប៉ុន
•រទេះដែកមួយគ្រឿង
សភាពរឿងហេតុ÷ នៅថ្ងៃខែឆ្នាំ មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ាស៊ីនបូមទឹក នៅដីចំការចេកនិងផ្កាម៉ាលីស (ទុកជាប្រចាំ) លុះដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៦:៣០នាទី ជនរងគ្រោះបានទៅ ដីចំការ ហើយមិនបានឃើញម៉ាស៊ីន ទើបដឹងថាមានចោរលួច ក៏នាំគ្នាដើររកតាមផ្ទះ អ្នកទិញ អេតចាយ ពេលដើររកក៏បានឃើញម៉ាស៊ីន របស់ខ្លួននៅផ្ទះ អ្នកទិញ អេតចាយមួយកន្លែង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ ភ្លាមនោះ ជនរងគ្រោះ ក៏បានសុំលោះ ម៉ាស៊ីនពីអ្នកទិញអេតចាយ យកមកផ្ទះវិញ ក្នុងតម្លៃ ២០០០០រៀល ក្រោយមកជនរងគ្រោះ ក៏បានយកម៉ាស៊ីន មកផ្ទះវិញ។
លុះដល់ម៉ោង១៤:០០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ដោយជនរងគ្រោះ មិនអស់ចិត្ត ដោយចង់ដឹងមុខ ចោរផងនោះ គាត់ក៏បានត្រលប់ទៅផ្ទះ អ្នកទិញ អេតចាយ ម្តងទៀត ដើម្បីសុំម្ចាស់ផ្ទះ ឆែកមើលកាំម៉ារ៉ា សុវត្ថិភាពមើលមុខ នឹងសកម្មភាព ចោរ ក៏បានថតសកម្មភាព ចោរយកមករាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឈើទាល ក្រោយពីទទួលបានពត៍មានរួច កម្លាំងប៉ុស្តិ៍ក៏បានបើកការស៊ើបអង្កេតកំណត់មុខសញ្ញា។
លុះដល់ថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍បានកំណត់មុខសញ្ញាបានជនសង្ស័យខាងលើ ២នាក់ យកមកសាកសួរ បំភ្លឺនៅប៉ុស្តិ៍ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា:ខ្លួនពិតជាបាន ធ្វើសកម្មភាព លួចយកម៉ាស៊ីន របស់ជនរងគ្រោះ ពិតប្រាកដមែន ក្រោយលួចរួច ខ្លួនបានយកទៅលក់អោយ អ្នកទិញអេតចាយ នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងតម្លៃ ១២ ០០០០រៀល ហើយខ្លួនក៏ធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ផាននគរបាលស្រុកកៀនស្វាយដើម្បីអនុវត្តតាមនីតិវិធី៕