ស្លាប់ម្នាក់ និងរបួសម្នាក់ ក្នុងករណីផ្ទុះហ្គាសកក្រើកនៅសិរីមានជ័យ

ខេត្ត​បាត់ដំបង​៖ កាលថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១ នៅវេលាវេលាម៉ោង​ ១៧:៣០​ នាទីល្ងាច ស្ថិតនៅក្នុងចំណុចក្រុមទី០៩ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីផ្ទុះធុងហ្គាសកើតឡើង០១លើកបណ្តាលឲ្យឆេះផ្ទះ០១ខ្នង ទំហំ៧មx១០ម​ (ផ្ទុះឆេះរបើកទាំងស្រុង​)​ របស់ម្ចាស់ឈ្មោះ ឃឹម សាម៉ុន ភេទ​ ប្រុស អាយុ ៥៨​ ឆ្នាំ មានទីលំនៅនៅកន្លែងកើតហេតុខាងលើ​។​ ការខូចខាត​រួម​មាន​:

– ឆេះផ្ទះចំនួន​ ០១​ ខ្នង

-​ ឆេះសម្ភារក្នុងផ្ទះបាយមួយចំនួនទៀត​ ។

-​ បណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស​ ០២​ នាក់​ (ស្លាប់ ០១នាក់ និងរបួសស្រាល០១នាក់)​ ។

-​ ស្លាប់មនុស្សម្នាក់ឈ្មោះ ម៉េង ហឹង ភេទ​ ប្រុស អាយុ​ ២៣​ ឆ្នាំ ជាអ្នកស៊ីឈ្នួល នឹងស្នាក់នៅផ្ទះខាងលើ​ ។

-​ រងរបួសស្រាលម្នាក់ឈ្មោះ ឈឹម សើ ភេទ​ ស្រី អាយុ ៥៤​ ឆ្នាំ ត្រូវជាប្រពន្ធរបស់ម្ចាស់ផ្ទះ​ (របួសត្រូវចិញ្ចើម)​ ។​ មូលហេតុ ឆ្លងចរន្តអគ្គិសនី​ (ផ្ទុះសេឌុយចង្ក្រាន្តអគ្គិសនី​ចំហុយសាច់ ជះចំហាយដល់ធុងហ្គាស)​ ។​

ភ្លាមៗនោះបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១​ គ្រឿង ប៉ុន្តែមិនបានបាញ់ពន្លត់ទេ ដោយសារបានប្រជាពលរដ្ឋ និងម្ចាស់ផ្ទះបានពន្លត់រលត់បាត់ទៅហើយ ៕