អគ្គីភ័យមួយកើតឡើង បណ្តាលមកពីម្ចាស់ដុតផ្ទះខ្លួនឯង

ខេត្ត​កំពង់​ធំ​៖ ថ្ងៃព្រហស្បតិ៍១៣រោច ខែផល្គុន ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤ ត្រូវនិងថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២១​ វេលាម៉ោង​ ២៣:១០​ នាទី​ ស្ថិតនៅចំណុច​ ភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក​ ខេត្ត​កំពង់​ធំ​ មានករណីអគ្គិភ័យឆះផ្ទះចំនួន០១លើក​ ម្ចាស់ឈ្មោះ ទិត តង ភេទប្រុស អាយុ​ ២៨​ឆ្នាំ​ ប្រភេទសំណង់ធ្វើអំពីឈើ ទំហំ​ ០៤មx០៨ម ដំបូលប្រក់ស័ង្ក​សី ជញ្ជាំងស័ង្កសី ។​ ការខូចខាតរួមមាន​÷

-​ ឆេះជញ្ចាំងផ្ទះខាងមុខមួយចំហៀង

-​ ម៉ាស៊ីនត្រង់ស៊ីន័រចំនួន​ ០១​ គ្រឿង

-​ គ្រែដេកចំនួន​ ០២​ គ្រឿង​ នឹងសម្ភារមួយចំនួនទៀត​ ។​

មូលហេតុ ម្ចាស់ផ្ទះមានសតិមិនល្អដុតផ្ទះខ្លួនឯង​ ។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្កបានចេញអន្តរាគមន៍ចំនួន​ ០១​ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន​ ០១​ រថយន្ត​ ស្មើ​ ០៥​ ម៉ែត្រគូប​រលត់ទាំងស្រុងមិនបណ្តាលឱ្យឆេះរាលដាលបន្តទៅផ្ទះអ្នកជិតខាងឡេីយ​ ។

​ កម្លាំងចេញអន្តរាគមន៍ពន្លត់សរុបចំនួន​ ១២​ នាក់​ ដឹកនាំដោយលោកអធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក​ ៕