អង្គការសុខភាពពិភពលោកបញ្ជាក់ថា គ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ការចាក់វ៉ាក់សាំង COVID-១៩ របស់ក្រុមហ៊ុន AstraZeneca ទេ 

នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងបានអោយដឹងថា អង្គការសុខភាពពិភពលោកបានបញ្ជាក់ថ្ងៃសុក្រ ១២ មិនានេះ ថា គ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ការចាក់វ៉ាក់សាំង COVID-១៩ របស់ក្រុមហ៊ុន AstraZeneca ទេ

អង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ទៀតថាគណៈកម្មាធិការប្រឹក្សាថ្នាំបង្ការរបស់ខ្លួនបានពិនិត្យមើលទិន្នន័យសុវត្ថិភាព ហើយបានរកឃើញថាគ្មានការពាក់ព័ន្ធរវាងការវ៉ាក់សាំងនិងការកកឈាមក្នុងសសៃឈាមនោះទេ ៕

ប្រភព៖ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង