ឥទ្ធិពលគ្រឿងញៀន! ឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាលើម្តាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ

ស្នួល÷ ជនដៃដល់ដែលបានធ្វើសកម្មភាពយកចានថ្ម គប់ទៅលើស្រ្តីជាម្តាយបណ្តាលអោយរបួស និងថែមទាំងបានយកដែកកេះដុតបំផ្លិចបំផ្លាញស្រូវក្នុងជ្រុកបណ្តាឲ្យឆាបឆេះ ដោយសារខឹងម្តាយស្តីបន្ទោស។ គឺត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួលចាប់ខ្លួនបានភ្លាមៗកាលពីល្ងាចថ្ងៃទី១២ ខែមិនា។

ជននេះឈ្មោះ សាន សិដ្ឋ អាយុ២៤ឆ្នាំ សព្វថ្ងៃស្នាក់នៅជាមួុយម្តាយនៅភូមិស្នួលវត្តលិច ឃុំស្នួល ស្រុកស្នួល។ ជននេះក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ៕