ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីគាស់ផ្ទះប្រជាពលរដ្ឋ

ក្រុងតាខ្មៅ÷កើតហេតុ ១៣.០៣.២០២១ វេលាម៉ោង ២៣និង៥០នាទី។ ចំណុចផ្ទះជនរងគ្រោះភូមិក្រពេីហាកេីត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ពេជ្រ មុនី ភេទ ប្រុស អាយុ ៤០ ឆ្នាំ ទីលំនៅភូមិក្រពេីហាកេីត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរយោធិន ។ ជនសង្ស័យឈ្មោះ តុង ចាន់រ៉ា ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ​ មិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក÷

-អាវុធខ្លី១ដេីមម៉ាក LOCK.17ពណ៌ខ្មៅផលិតនៅប្រទេសអូទ្រីសលេខ 19.00520 ,បង់១ ,ស្រោមពណ៌ខ្មៅ១ និងគ្រាប់ចំនួន១៣ គ្រាប់ (របស់ជនរងគ្រោះ)។

-កុំព្យូទ័រលេបថប១គ្រឿងម៉ាក ASUS ពណ៌ទឹកមាស (របសជនរងគ្រោះ)។

-កន្ត្រៃដងជ័រពណ៌ក្រហមចំនួន១ (របស់ជនសង្ស័យ។

-ពិលពណ៌ខ្មៅចំនួន១ (របស់ជនរងគ្រោះ)។

-ម៉ាឡេតពណ៌ទឹកប្រាក់ចំនួន១ (របស់ជនសង្ស័យ)។

-កាបូបស្ពាយពណ៌ខ្មៅចំនួន១ (របស់ជនរងគ្រោះ)។

-កាបូបដៃពណ៌ខ្មៅចំនួន១(របស់ជនសង្ស័យ)។

-ប័ណ្ណសម្គាល់យានយន្តផ្លាកលេខភ្នំពេញ1CB-3314 ចំនួន១សន្លឹក។

សភាពនៃរឿងហេតុ÷ នៅមុនកេីតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារបានចាកចេញពីផ្ទះទៅលេងផ្ទះម្តាយក្មេកនៅភូមិព្រែកតាពៅ សង្កាត់ដេីមមៀនតាំងពីម៉ោង១០ព្រឹកដោយបានចាក់សោទ្វារផ្ទះត្រឹមត្រូវ។ លុះដល់វេលាកេីតហេតុខាងលេីមានប្រជាពលរដ្ឋនៅជិតខាងបានបានរាយការណ៍ថាបានឮសូរដូចមានជនសង្ស័យលួចគាស់ផ្ទះដែលម្ចាស់មិននៅ ភ្លាមនោះកម្លាំងសមត្ថកិច្ចយេីងកំពុងតែល្បាតនៅក្បែរនោះ ក៏បានចុះអន្តរាគមន៍ដល់កន្លែងកេីតហេតុស្រាប់តែឃេីញជនសង្ស័យកំពុងស្ពាយកាបូបពណ៌ខ្មៅដេីរចេញពីផ្ទះជនរងគ្រោះទេីបធ្វេីការឃាត់ខ្លួនឆែកឆេររកឃេីញវត្ថុតាងដូចខាងលេី រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី ៕