ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីកាប់ប្លន់យកម៉ូតូ

រាជធានីភ្នំពេញ÷ ស្តីពីករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើកាំបិតបុ័ងតោកាប់យកម៉ូតូ)។ កើតហេតុចំណុចមុខហាងលក់សាំងតូតាល់ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០១ម៉៤៥នាទីរំលងអាធ្រាត្រ ។ ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់៖

១-ឈ្មោះ អៀង សុខហ័ង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិត្រពាំងទា សង្កាត់កាកាប២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

២-ឈ្មោះ ប៊ុន ថារ៉ាវុទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិត្រពាំងទា សង្កាត់កាកាប២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

៣-ឈ្មោះ ផា ដាវី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ បេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

ជនរងគ្រោះឈ្មោះ លន់ សេងលី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ មានជ័យ មុខរបរជាងឡាន ។

វត្ថុតាងចាប់យក ៖ -ម៉ូតូចំនួន ២ គ្រឿង -ម៉ូតូ ០១ គ្រឿងម៉ាក សេ១២៥ ពណ៌ ក្រហម លេខតួ+លេខម៉ាស៊ីន=៨២២៧២៨៤ ពាក់ស្លាកលេខ ភ្នំពេញ ១BU-៥២៨១ (របស់ជនសង្ស័យឈ្មោះ ប៊ុន ថារ៉ាវុទ្ធ) និងម៉ូតូ ០១ គ្រឿងទៀតម៉ាក និច ពណ៌ ស សេរីឆ្នាំ ២០១៤ លេខតួ=៣១៤៧០២ លេខម៉ាស៊ីន= ៣១៤៧០២ ពាក់ស្លាកលេខ ភ្នំពេញ ១CS-២៨៨៦ (របស់ជនសង្ស័យឈ្មោះ ផា ដាវី)

សម្ភារៈជនរងគ្រោះឈ្មោះ លន់ សេងលី ដែលបាត់បង់ ៖ ម៉ូតូ ០១ គ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L-៧៤០៤ លេខតួ+លេខម៉ាស៊ីន=៩៥៧២១០២

បច្ចុប្បន្នជនសង្ស័យទាំង ០៣ នាក់ ត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕