ឃាត់ខ្លួនបុរសម្នាក់ ករណីប៉ុនប៉ងធ្វើសកម្មភាពរំលោភប្អូនថ្លៃ

រាជធានីភ្នំពេញ÷ យុវជនស្រស់ស្អាតម្នាក់ ដោយសារតណ្ហាឡេីងដល់កម្រឹតកំពូលទ្រាំលែងបានឃេីញប្អូនស្រីគូដណ្តឹងខ្លួនទំនងក៏ បានធ្វេីសកម្មភាពចាប់រំលោភតែមិនបានសម្រេចត្រូវបានម្ចាស់ផ្ទះជួល និងអ្នកជិតខាងនាំគ្នា ចាប់ខ្លួនបានរួចប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីសាកសួរនិងចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ០៤A ផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះ បុិច លីឃឹម អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់កើតហេតុ ចំណែកស្រ្តីរងគ្រោះ អាយុ២១ឆ្នាំស្នាក់នៅបន្ទប់ផ្ទះជួលជាមួយគ្នានោះដែរ។ តាមប្រភពព័ត៌មានបានឲ្យដឹងថាជនសង្ស័យ និងបងស្រីរបស់នារីរងគ្រោះ គឺត្រូវជាគូដណ្ដឹងនឹងគ្នា ហើយបានស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នាមួយរយៈពេលកន្លងមកហើយ លុះដល់វេលាព្រឹកថ្ងៃកើតហេតុស្រ្តីជាគូដណ្ដឹង បានចេញទៅធ្វើការដោយទុកឲ្យជនសង្ស័យនិងប្អូនស្រី(ស្រ្តីរងគ្រោះ)នៅក្នុងបន្ទប់តែ២នាក់។ ខណៈនោះនារីរងគ្រោះបានដេកមើលទូរស័ព្ទនៅក្នុងបន្ទប់ហើយជនសង្ស័យក៏បានបិទទ្វារខ្ទាស់គន្លឹះ ជាប់រួចចាប់ឱបថើបសម្រាតខោនាង និងលូករាវស្ទាបប្រដាប់ភេទ និងច្របាច់សុដន ព្រមទាំងបឺតមាត់នាងបម្រុងរំលោភ។ ប្រភពដដែលបានបន្តទៀតថា ប៉ុន្តែខណៈនោះត្រូវនាងរើបម្រាស់មិនព្រម និងខាំអណ្ដាត ជននោះបណ្ដាលឲ្យរងរបួស ហូរឈាម រួចស្រែកយំខ្លាំងៗបង្កឲ្យមានការភ្ញាក់ផ្អើលអ្នកជិតខាង និងម្ចាស់ផ្ទះជួលនាំគ្នាទៅមើល និងគោះទ្វារទើបជនសង្ស័យលេងនារីរងគ្រោះ។

បន្ទាប់មកនាងបានបើកទ្វារចេញមកក្រៅប្រាប់អ្នកជិតខាងថាជនសង្ស័យចាប់រំលោភនាងទើបអ្នកជិតខាង និងម្ចាស់ផ្ទះជួលឃាត់ខ្លួនជននេះ ប្រគល់ជូននគរបាលដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕