ជនសង្ស័យពីរនាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូប្រជាពលរដ្ឋក្នុងក្រុងបានលុង

យោងតាមរបាយការណ៍អធិការដ្ឋានក្រុងបានលុងបានអោយដឹងថា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ កម្លាំង​អធិការដ្ឋាននគរបាលក្រុងបានលុង បានសហការជាមួយ​កម្លាំង​អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី បានធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០២នាក់ ពាក់ព័ន្ធ​ករណី លួច​ (លួចម៉ូតូប្រជាពលរដ្ឋ) កាលពីវេលាម៉ោង​ ១៤និង៤៤នាទី ថ្ងៃទី​១២ ខែមីនាឆ្នាំ២០២១​ នៅ​ចំណុច​ភោជនីយដ្ឋានម្លិះ ៧៧ ស្ថិត​ក្នុង​ភូមិ អូរកន្សែង សង្កាត់ បឹងកន្សែង ក្រុង​បានលុង​ ខេត្តរតនគិរី។

តាមរបាយការណ៍ក៏បញ្ជាក់ផងដែរថា ដោយ​មាន​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក លាង អ៊ូ ព្រះរាជ​អាជ្ញារង​អមសាលាដំបូងខេត្ត បានឃាត់ខ្លួន​ជន​សង្ស័យ​ដែល​មាន​អត្តសញ្ញាណ​ដូច​ខាងក្រោម​៖

១- ឈ្មោះ សឹង ល័ក្ខ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជន​ជាតិ ខ្មែរ មាន​ទី​លំនៅ​ភូមិ ជ័យជំនះ​ សង្កាត់ ឡាបានសៀក​ ក្រុង បាន

លុង ខេត្ត​រតនគិរី មុខរបរ កម្មករសំណង់ ។

២-ឈ្មោះ ម៊ាច សុខហេង ភេទ ប្រុស​ អាយុ ១៨ ឆ្នាំ ជន​ជាតិ ខ្មែរមានទីនៅភូមិ ជ័យជំនះ សង្កាត់​ឡាបានសៀក ក្រុង​បានលុង ខេត្ត​រតនគិរី​ មុខរបរ កម្មករ​សំណង់​ ។​ សម្ភារៈដកហូតបាន​រួម​មាន​៖

-ម៉ូតូចំនួន០១គ្រឿង ម៉ាក ហុងដា ពណ៌ ខ្មៅ សេរី ២០១៦ ឡើង​តែម២០១៩ គ្មាន​ស្លាកលេខ ។​

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កំពុងឃាត់ និងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕