បុរសម្នាក់ជិះម៉ូតូដួលបណ្តាលអោយស្លាប់

កោះកុង÷ នៅយប់ថ្ងៃទី១៤ខែ មីនាឆ្នាំ២០២១វេលាម៉ោង ០២និង០០ នាទីយប់នៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បើកម៉ូតូដួលដោយខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ហើយបានស្លាប់ ។

ជនរងគ្រោះឈ្មោះ ផៃ ដឿន ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

បច្ចប្បន្ន សពត្រូវបានសមត្ថកិច្ចយេីងប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វេីបុណ្យតាមប្រពៃណី៕