ប្រទះឃើញសាកសពស្ត្រីម្នាក់ អណ្តែតទឹក

នៅថ្ងៃទី១៣ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១និង១២នាទីថ្ងៃ មានករណីមនុស្សស្លាប់ក្នុងទឹក នៅចំណុចក្នុងទឹកស្ទឹងក្នុងភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

ជនរងគ្រោះឈ្មោះចាន់ ពៅ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅកំណើត ភូមិស្នោ ឃុំស្នេហ៍ឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

បច្ចប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិគគីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

តាមការចូលរួមពិនិត្យរបស់របស់គ្រូពេទ្យនិងផ្នែកជំនាញនិងអាជ្ញាធរភូមិឃុំ បានពិនិត្យលើសាកសពបានឲ្យឃើញថា សពមានស្លាកស្នាមរបួស២កន្លែង

-ត្រង់ថ្ងាស១កន្លែង

-ក្រោមផ្សឹត១កន្លែង

សាកសពមានសភាពហើមរលួយក្លិនស្អុយផ្នែកក្បាលមានរបួសធ្ងន់អាចបណ្ដាលឲ្យធ្លាក់ទឹកស្លាប់។ ចំពោះករណីនេះសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវបន្ត។ ចំពោះសាកសពសមត្ថកិច្ចយើងបានប្រគល់ឲអាជ្ញាធរចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕