រដ្ឋបាលខណ្ឌ ចំការមនបានសម្រេចបីតទីតាំងអាជីវកម្មបង្កប់លេងល្បែងស៊ីសងតាមអនឡាញខុសច្បាប់ជាបណ្តោះអាសន្ន

ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤:០៥នាទីសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដឹកនាំដោយគណ:បញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មសេវាអ៊ីនធើណេតកាហ្វេ ដែលស្ថិតនៅផ្ទះលេខ៣៦ ផ្លូវលេខ៤៦៦ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រុមការងារបានចុះមកដល់ទីតាំងខាងលើហើយត្រួតពិនិត្យឃើញថាទីតាំងនេះពុំមានលិខិតអនុញ្ញាតប្រកបអាជីវកម្មនោះទេនឹងបានបង្កប់លេងល្បែងសុីសងតាមអនឡាញខុសច្បាប់ ។

ក្រោយធ្វើការត្រួតពិនិត្យរួច ក្រុមការងាររដ្ឋបាលខណ្ឌបានសម្រេចឲ្យផ្អាកទីតាំងអាជីវកម្មជាបណ្តោះអាសន្ន ៕

ប្រភព៖ ស្នងការដ្នាននគរបាលរាជធានីភ្នំពេញ