សម្លាប់កុមារាម្នាក់​ បម្រុងយកទៅដុតចោល តែត្រូវបែកការណ៍ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ព័ត៌មានបឋម មានករណីឃាតកម្មមួយបានកើតឡើងដោយបុរសម្នាក់បានសម្លាប់កុមារាម្នាក់ដោយកាប់ក្បាល ហើយបម្រុងយកទៅដុតបំបាត់ភសុ្តតាង​ តែត្រូវអ្នកភូមិឃេីញ​ក៏រាយការណ៍ប្រាប់សមត្ថកិច្ច។​ ភ្លាមៗនោះជនសង្ស័យបានរត់ចូលក្នុងផ្ទះចាក់សោរទ្វារ​ជាប់។

ករណីឃាតកម្មដ៏រន្ធត់នេះ បានកើតឡើងនៅឃុំ​អំពិល​ផ្អែម​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ​ នៅវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។ ខណៈពេលនេះ​កម្លាំង​សមត្ថកិច្ចកំពុង​ឡោមព័ទ្ធ​គាស់ទ្វារ​ ដើម្បីចាប់ខ្លួន ជនសង្ស័យ​៕

ប្រភព ព័ត៌មាន