អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២០លាននាក់ ស្លាប់ជាង ២លាន ៦៥ម៉ឺននាក់

គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២០,០៤២,០៨៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៦៥៩,១១៨នាក់ និងជាសះស្បើយឡើងវិញ ៩៦,៥៨០,១៣៩នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន៕