​បង្ក្រាបជនល្មេីស​ជាឃាតករសម្លាប់ទារកបាន​ភ្លាមៗ​ បន្ទាប់ពីប្រេីគ្រាប់បែកផ្សែងពុលដេីម្បីចាប់​ខ្លួន​

កំពង់ស្ពឺ​៖​ នៅថ្ងៃទី14-03-2021 វេលាម៉ោង 1​3​:00នាទី នៅចំណុច ភូមិអំពិលផ្អែម ឃុំរលាំង​ចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជនល្មើស​ជា​ឃាត​ក​រម្នាក់​មាន​ឈ្មោះ អៀង រ៉ាដូរ ភេទប្រុស អាយុ 46​ឆ្នាំ រស់នៅ​ភូមិអំពិលផ្អែមឃុំរលាំងចក ស្រុកសំរោ​ងទង ខេត្តកំពង់ស្ពឺ តាមការអោយដឹងពីពលរដ្ឋអ្នក​រស់​នៅក្នុងភូមិ​ ថាជាមនុស្សមានប្រវត្ដិ​វិប្បល្លាស​ស្មារតី​ ។

ចំណែក​ជនរងគ្រោះឈ្មោះ ភួង សុខណាន់ ភេទប្រុ​ស​ អាយុមួយខួបកន្លះ ត្រូវជាកូនរបស់ឈ្មោះ ឃុ​ន ស្រីនាង​ អាយុ​25ឆ្នាំ រស់នៅភូមិឃុំខាងលើ។
មុនពេលកេីតហេតុ​ ជនរងគ្រោះ​ត្រូវ​បាន​ឈ្មោះ តុ​ញ ភេទស្រី អាយុ ៧ឆ្នាំ ជាក្មួយស្រ្ដីជាម្ដាយជនរង​គ្រោះ​ ពរដើរលេងនៅម្តុំមុខផ្ទះ​ជនល្មើស​ ស្របពេ​ល​នោះ​ ជនល្មើស​បានកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រួចរត់សំដៅមកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ហ្នឹងកន្លែងតែម្តង ។ ស្លាកស្នាមកាប់ត្រូវ​ ក ខា​ងស្តាំ លើថ្ងាស ។

ក្រោយធ្វើ​សកម្មភាព​ជនល្មើស​បានរត់ចូលក្នុងផ្ទះ​បិតទ្វារដោយធ្វេីសកម្មភាពដុតផ្ទះ​ ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​បានចុះឡោមព័ទ្ធនិងមានកិច្ចអន្ដរាគមន៍​ប​ន្ទាន់ពីក្រុមរថយន្ដសង្រ្គោះអគ្គិភ័យ​ អធិការ​ដ្ឋាន​នគ​របាល​ស្រុក​សំរោងទង​ និងរថយន្ដរបស់ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ប៉ុន្តែ​ជនល្មើស​បានស​ម្ងំ​លា​ក់ខ្លួនមិនព្រមចេញ​ ដោយស្ថាន​ភាពមិនល្អ​ជំនាញ​ បានស្នេីសុំ​យោបល់​សម្រេចប្រេីប្រាស់ម​ធ្យោបា​យ​អាវុធ​ដែលបំពាក់ក្បាលគ្រាប់ផ្សែងពុល​ ដេីម្បី​ចូលចាប់ជនល្មេីស។

តាមការបញ្ជាក់​ពីលោកឧត្ដម​សេ​នីយ៍​ត្រី​ រស់​ រដ្ឋា​ ស្នងការរង​ខេត្ដ​ ដែលបានចូលរួម​ក្នុង​ប្រតិបត្តិកា​រ​ខាងលេី​បាន​ឱ្យ​ដឹង ការប្រេីប្រាស់​គ្រប់​មធ្យោ​បា​យ​រហូតឈានដល់ការបំបែក​ករណី​ឃាតកម្ម​និងចាប់ជនល្មេីស​ រួចបញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ដេីម្បី​ចំណាត់ការ​ តាមផ្លូវច្បាប់​ ៕

អត្ថបទមុន÷ សម្លាប់កុមារាម្នាក់​ បម្រុងយកទៅដុតចោល តែត្រូវបែកការណ៍ នៅខេត្តកំពង់ស្ពឺ