ឃាត់ខ្លួនស្រ្តីជនជាតិចិនម្នាក់ ករណីបង្កប់គ្រឿងញៀនក្នុងសម្ភារៈប្រើប្រាស់ឲ្យមិត្តភ័ក្ដិ នៅមណ្ឌលធ្វើចត្តាឡីស័ក

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជនជាតិចិន ម្នាក់ ដែលយកសម្ភារៈប្រើប្រាស់ឲ្យមិត្តភ័ក្ដិ នៅមណ្ឌលធ្វើចត្តាឡីស័ក ហើយសមត្ថកិច្ចប្រចាំការគោលដៅឆែកឃើញថ្នាំញៀន ជាច្រើនកញ្ចប់កាលពីម៉ោង ២២និង៣០ នាទី យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅកាស៊ីណូ មួយកន្លែង ក្នុងក្រុងព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ស្ដ្រីជនជាតិចិនដែលឃាត់ខ្លួនឈ្មោះ WANG SHISHI អាយុ ២៥ ឆ្នាំ ជនជាតិចិន ជិះរថយន្ត ម៉ាកហាយឡេនឌ័រ ពណ៌សរ ពាក់ស្លាកលេខ ព្រះសីហនុ 2B-9017 ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ត្រូវបាននាំយកទៅស្នងការដ្ឋាននគរបាល ខេត្ត ព្រះសីហនុ ចាត់ការបន្តតាមនិតិវិធី៕