ជនសង្ស័យ ០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគាស់តូបវេប្រាក់វីង

​ខេត្តបាត់​ដំបង ÷នៅថ្ងៃទី១៤​ ខែ​ មីនា​ ឆ្នាំ​២០២១​ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តបាត់ដំបង​ រួមទាំងយោបល់របស់​លោកវរសេនី​យ៍ឯក​លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារនគរបា​លព្រ​ហ្មទ័ណ្ឌ​ លោកវរសេ​នីយ៍ឯក​ ផង់​ សុភាព​ អធិការ​នគរបាលស្រុកថ្ម​គោលរួមគ្នាជាមួយកម្លាំងការិ​ យាល័​​នគរបាល​ព្រហ្មទ័ណ្ឌកម្រិតធ្ងន់​ធ្វេីការឃា​ត់​ ​ខ្លួនជនស័ង្ស​យចំនួ​០២នាក់ឈ្មោះ​ ឡា ពោ ​ភេទប្រុស អាយុ១១​ឆ្នាំ មានទីលំនៅភូមិចំការសំ​រោង២ សង្កាត់ចំការ​សំរោង ក្រុងបាត់ដំបង​ ​ខេត្តបា​ត់ដំបង​និងឈ្មោះ​ម៉ៅ​ កុសល​ ភេទប្រស​ អាយុ២៨ឆ្នាំទីលំនៅមិនប្រាកដ​ ដែលជនស័ង្សយខាងលេីបានប្រព្រឹ​ត្តិ​ សកម្មភាពលួច​មានស្ថានទម្ងន់​ទោស​(គាស់តូបវេប្រាក់វីង)​នៅ​ស្រុកថ្មគោល​ ខេត្តបាត់​ដំបង​។

សូមជម្រាបជូនថាកាលពីថ្ងៃទី១២ខែមីនាឆ្នាំ​២០​២១វេលាម៉ោង០២និង១២នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣​ ខែ​មីនា​ ឆ្នាំ​២០២១​ នៅចំ​ណុ​ចក្រុមទី៤៨ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់​ដំបង​ មានករណីលួចមានស្ថានទម្ង​ន់​ទោស(គាស់តូបវេប្រាក់វីង)មួយបានកើតឡើងដែលករណីនេះបង្កដោយជនសង្ស័យមិន​ ស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូល​ក្នុងលំនៅដ្ឋានលូនចូលក្នុងទូវេប្រាក់វីងគាស់ថត​ទូដាក់ប្រាក់របស់ជនរងគ្រោះឈ្មោះ ប៉ិច បុណ្ណា ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិឃុំកើតហេតុខាង​លើដោយប្រមូលយកបាន៖
-ប្រាក់រៀលប្រមាណជា០១លានរៀល
-ក្រវិលកំប៉ុងស្រាបៀដែលត្រូវង្វាន់មួយចំនួន។
នៅក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះទៅ​ពិនិត្យកន្លែងកេីតហេតុនិងធ្វេីការស្រាវជ្រាវរហូ​ត​ឈានទៅធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីររូប​នេះបានសារភាពថាខ្លួនពិតជាបានចូលលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានខាងលេីពិតប្រាកដមែន ដែលពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំ​បញ្ជូនមក​ការិយាល័យជំនាញ​ ដេីម្បីអនុវត្តតាមច្បាប់៕