ព័ត៌មានបន្ថែម÷ មុខសញ្ញាក្មេងទំនើង ជិះម៉ូតូដេញវាយគ្នា ១១នាក់ បន្ថែមទៀត នៅចំណុចរមនីយ៍ដ្ឋានភ្នំជីសូរ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ

ខេត្តតាកែវ ៖ នៅថ្ងៃចន្ទ ២ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង បានបន្តស្រាវជ្រាវមុខសញ្ញាក្មេងទំនើង ចំនួន ១១នាក់បន្ថែមទៀត ពាក់ព័ន្ធការដេញវាយគ្នាតាមទីសាធារណៈនៅចំណុចមុខផ្លូវចូលរមនីយ៍ដ្ឋានភ្នំជីសូរ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្រពាំងស្រង់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។ យុវជនជាក្មេងទំនើងដែលសមត្ថកិច្ចកោះហៅមកធ្វើការអប់រំទាំង១១នាក់រួមមាន ទី១ឈ្មោះ ហែម ដាញែល ភេទប្រុស អាយុ១៧ឆ្នាំ ទី២ឈ្មោះ សឿង វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ ទី៣ឈ្មោះ ហិ រដ្ឋធិ ភេទប្រុស អាយុ១៨ឆ្នាំ ទី៤ឈ្មោះ អេង អ៊ីធាន ភេទប្រុស អាយុ១៧ឆ្នាំ ទី៥ឈ្មោះ សាន់ វុធថេ ភេទប្រុស អាយុ១៨ឆ្នាំ ទី៦ឈ្មោះ ម៉េត ភារិន ភេទប្រុស អាយុ១៧ឆ្នាំ ទី៧ឈ្មោះ សាន់ វិសាល ភេទប្រុស អាយុ១៥ឆ្នាំ ទី៨ឈ្មោះ ស៊្រុន ម៉េងហុង ភេទប្រុស អាយុ២០ឆ្នាំ ទី៩ឈ្មោះ សាត់ ដូស ភេទប្រុស អាយុ១៥ឆ្នាំ ទី១០ឈ្មោះ ហិ សៀវម៉េង ភេទប្រុស អាយុ១៥ឆ្នាំ និងទី១១ឈ្មោះ សៅ នុន ភេទប្រុស អាយុ១៨ឆ្នាំ ក្រុមយុវជនទាំង១១នាក់នេះ ជាសិស្សរៀននៅវិទ្យាល័យភ្នំជីសូរ បានមានជម្លោះជាមួយក្រុមសិស្សសាលាភ្ញីមាសនៅថ្ងៃកើតហេតុ ។ បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង១១នាក់ សមត្ថកិច្ចបានធ្វើកិច្ចសន្យា អប់រំ ឱ្យកែប្រែ បញ្ឈប់មិនឱ្យមានសកម្មភាពបែនេះតទៅទៀត គ្មានការប្រមូលផ្តុំ បង្កើតបក្សពួក និងដោយមានការធានាពីអាណាព្យាបាល សមត្ថកិច្ចជំនាញបានអនុញ្ញាតិឱ្យត្រលប់ទៅគេហដ្ឋានវិញរៀងៗខ្លួនដើម្បីអប់រំបន្ថែមទៀត៕

អត្ថបទមុន÷ មុខសញ្ញាក្មេងទំនើង ជិះម៉ូតូដេញវាយគ្នា ០៥នាក់ នៅចំណុចរមនីយ៍ដ្ឋានភ្នំជីសូរ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ