ភ្លើងប្រច័ណ្ឌបុរសម្នាក់កាំបិតកាប់ប្រពន្ធ តែអកុសលត្រូវជីតារងរបួសធ្ងន់

កោះកុង÷ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទី មានអំពើហឹង្សារក្នុងគ្រួរសារមួយករណីកើតឡើងនៅចំណុចខ្មែរលើ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ដែលបង្ករឡើងដោយឈ្មោះ ញឹក ឌឿន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកសិករមានទីលំនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង បានផឹកស្រាស្រវឹងហើយប្រច័ណ្ឌប្រពន្ធឈ្មោះហង ហំ ភេទស្រីអាយុ ៣២ឆ្នាំថាមានសាហាយមានទីលំនៅដូចគ្នាហើយបានយករណាកន្ទុយត្រីអាកប្រពន្ធតែនាងបានយកដៃរងធ្វើអោយមានស្នាមរបួសត្រង់កដៃទាំងពីរបន្ទាប់មកប្រពន្ធក៏បានរើរួចហើយរត់ទៅផ្ទះឈ្មោះហម ឃួន ភេទ ប្រុស អាយុ ៧៨ឆ្នាំត្រូវជាជីតារបស់នាងដើម្បីអោយគាត់ជួយពេលនោះឈ្មោះញឹក ឌឿនក៏បានដើរទៅតាមក្រោយដោយមានកាន់កាំបិតផ្គាក់ទៅជាមួយដែរពេលទៅដល់ជីតាក៏បានសួរនាំរកមូលហេតុតែឈ្មោះ ញឹក ឌឿន មិនបានតបនោះទេក៏យកកាំបិតផ្គាក់កាប់បំផ្លិចបំផ្លាញរបស់របរជីតារួចកាប់ទៅលើប្រពន្ធដែលកំពុងអង្គុយនៅជាមួយជីតាតែប្រពន្ធបានគេចផុតក៏ត្រូវជីតាត្រង់ក្បាលជង្គង់ខាងឆ្វេងមួយកាំបិតរួចហើយជនសង្ស័យបានគេចខ្លួនបាត់។

ក្រោយមកឈ្មោះហុី ហំ ក៏បានបញ្ជូនជិតាមកកាន់មន្ទីពេទ្យបង្អែកស្រកដើម្បីព្យាបាលរបួស។

បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវនិងតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់៕