សាច់ញាតិ ​៦នាក់​ នៅតាកែវ​ដែល​ប៉ះពាល់​បុរស​ខ្មែរ​ដែល​ទទួល​មរណភាព​ដោយ​ខូវិដ​ លទ្ធផល​តេស្ត​គឺ​អវិជ្ជមាន

រដ្ឋបាល​ស្រុក​បូរីជលសារ​ខេត្ត​ តាកែវ​ ឱ្យ​ដឹង​ថា​លទ្ធផលធ្វើតេស្ត លើកទី៣ របស់ប្រជាពលរដ្ឋ ចំនួន ៦នាក់ ស្រី ៤នាក់ ដែលពាក់ព័ន្ធផ្ទាល់ជាមួយ បុរសវ័យ ៥០ឆ្នាំ អាស័យដ្ឋាននៅ សង្កាត់​ចាក់ង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទទួលមរណភាព កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺ កូវីដ-១៩ ដោយបានមកលេងម្តាយ នៅភូមិកណ្តោល ឃុំគោកពោធិ៍ លទ្ធផលអវិជ្ជមានទាំងអស់៕