ឃាត់ខ្លួនជាងភ្លើង ពាក់ព័ន្ធនឹងករណីលួចខ្សែរភ្លើងបូរី

កណ្តាល÷ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ៣០ នាទី ចំនុចក្នុងបរិវេណបុរីមនោរម្យ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ឌួង ដារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យចំនួន០៣ នាក់(ឃាត់ខ្លួន)

១-ឈ្មោះ ប៉ូ រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងភ្លើង ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម

២-ឈ្មោះ លីម ផាន់និត ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់pass app ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម

៣-ឈ្មោះ ភឿន ទី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ

ជនទាំង០៣ នាក់មានទីលំនៅភូមិ ស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល

វត្ថុតាងចាប់យក៖

-ខ្សែភ្លើងម៉ាកKEY STONE ចំនួន១០ដុំ ទម្ងន់សរុប ៤៩,៤ គីឡ

មធ្យោបាយ÷

-ម៉ូតូpas app ពណ៍ ស ចំនួន ០១គ្រឿង ពាក់ផ្លាកលេខ ព្រៃវែង 1Q 4581

សភាពរឿងហេតុ÷ នៅមុនកើតហេតុថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២១ នៅក្នុងបរិវេណបុរីមនោរម្យព្រែកតាទែន ក្នុងភូមិ ឃុំ កើតហេតុខាងលើ មានមនុស្សចូលលួចដែក ខ្សែភ្លើងនិង ទុយោស្ពាន់ម៉ាស៊ីនត្រជាក់ និងគ្រឿងសម្ភារៈអគ្គិសនីមួយចំនួនទៀត ចេញ ពីទូរកុងន័រ បន្ទាប់ពីមានការបាត់បង់នូវសម្ភារៈ ខាងលើដូច្នេះ ក្រុមសន្តិសុខ ដែលយាមក្នុងបុរីមានឈ្មោះ ឌួង ដារិទ្ធ ភេទ ប្រុស ជាមេក្រុមក្នុងបុរី បានដាក់កម្លាំងសន្តិសុខ ចាំឃ្លាំមើលជារៀងរាល់យប់។

លុះមកដល់ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ២៣ និង ៤៥នាទី ស្រាប់តែមានជនសង្ស័យចំនួន ០៣នាក់ ខាងលើ បានចូលមកធ្វើសកម្មភាពលួចយកខ្សែភ្លើងចេញពីក្នុងបុរី បំរ៉ុងដាក់លើរឺម៉ក pass app បើកចេញ ខណះពេលនោះ ក៍មានក្រុមសន្តិសុខ ប្រទះឃើញ បានឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ ខាងលើ មកប្រគល់ជូននគរបាលប៉ុស្តិ៍ព្រែកតាទែន បន្ទាប់មកបាននាំខ្លួនជនសង្ស័យបញ្ជូន អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ប៉ូ រដ្ឋា បានសារភាពថា៖ កាលពីថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២១ រូបខ្លួនត្រូវបានឈ្មោះ ខន ភេទ ប្រុស ហៅខ្លួនចូលទៅក្នុងបុរី ដោយប្រាប់ថា៖ ចូលទៅយកកំទេចខ្សែភ្លើងចំនួន ០២បេ ពេលទៅដល់រូបខ្លួន និង ឈ្មោះ ខន ក៍បានធ្វើសកម្មភាព គាស់ទូរកុងន័រ លួច

យក ខ្សែភ្លើង ដែកទុយោស្ពាន់ម៉ាស៊ីនត្រជាក់ និង សម្ភារៈផ្សេងទៀត ហើយយកទៅលាក់ទុកក្បែរមាត់ទឹកមួយចំនួន និងមួយចំនួនយកដាក់លើម៉ូតូ pass app របស់ឈ្មោះ លីម ផាន់និត្យ ភេទ ប្រុស បន្ទាប់មកឈ្មោះ ខន និង ឈ្មោះ លីម ផាន់និត បានយកទៅលក់នៅម្តុំព្រែកព្នៅ ហើយត្រលប់មកវិញឈ្មោះ ខន បានអោយប្រាក់ខ្លួន ចំនួន ២០ម៉ឺនរៀល ។លុះមកថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើ រូបខ្លួន និង ឈ្មោះ លីម ផាន់និត ឈ្មោះ ភឿន ទី បានចូលក្នុងបរិវេណបុរី បំរ៉ុងធ្វើសកម្មភាពលួច បន្តទៀត ក៍ត្រូវក្រុមសន្តិសុខ ចាប់ឃាត់ខ្លួនប្រគល់ អោយសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពង់ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និង ចាតើការតាមនីតិវិធី៕