ឃ្លាំងស្តុកពូកមួយកន្លែង នៅពោធិ៍​សែនជ័យ រងការខូចខាតទាំងស្រុង បណ្តាលមកពីអគ្គីភ័យឆេះឆាប

រាជធានីភ្នំពេញ÷ ករណីអគ្គិភ័យដែលឆាបឆេះឃ្លាំង មួយកន្លែង​ កាលពីនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថៃ្ង​អង្គារ៍​ ៣កេីត​ ខែចេត្រ​ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦​ ខែមីនា ឆ្នាំ២០២១ ដែលស្ថិតនៅ​ផ្លូវលំ​ ក្រុមទី១៩​ ភូមិកាកាប​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។​ ម្ចាស់ឈ្មោះ សុខ​ សារ៉ន់ ភេទប្រុស​ អាយុ​ ​៣៩ឆ្នាំ​ ជនជាតិខ្មែរ មុខរប អ្នកគ្រប់គ្រង។

– មូលហេតុ :​ ឆ្លងចន្តរអគ្គិសនី
-​ ប្រភេទ​សំណង់​ :​ ដែកប្រកសង្កសី​ (ទំហំ​ ២៥ម៉ែត្រ​​ x​ ៣០ម៉ែត្រ​)
– ខូចខាតសំភារៈ​ ឆេះស្បែកពូកប្រហែល​ ៥០០ដុំអស់ទាំងស្រុង​ នឹងពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

-​ រថយន្តការិយា​ល័យ​អគ្គិភ័យ​ : ចំនួន ១៩គ្រឿង​ ប្រើប្រាស់ទឹក​ ប្រេីប្រាស់ទឹកអស់ចំនួ​ន​ ១៦ឡាន​ ស្មេីរនឹង​ ៦៤ម៉ែត្រ​គូប​

​ រថយន្តពន្លត់អគ្គិភ័យ​អន្តរាគមន៍​ជំនួយរួមមាន៖
-​ រថយន្តពន្លត់អគ្គិភ័យ​របស់ក្រសួងមហាផ្ទៃ​ ចំនួន​ ៣គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ៨ម៉ែត្រ​គូប​
-​ រថយន្តពន្លត់អគ្គិភ័យ​តម្រួតបទបញ្ជា​ ចំនួន​ ៣គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ៨ម៉ែត្រ​គូប​
-​ រថយន្តពន្លត់អគ្គិភ័យ​របស់​ ង៧០​ ចំនួន​ ៥គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ៣ឡាន​ ស្មេីរនឹង​ ២៤ម៉ែត្រ​គូប​
-​ រថយន្តពន្លត់អគ្គិភ័យ​របស់ក្រុមហ៊ុន​ OCIC​ ទីក្រុង​ជ្រោយចង្វា​រ​ ចំនួន​ ៧គ្រឿង​ ពុំបានប្រេីប្រាស់ទឹក
-​ រថយន្តពន្លត់អគ្គិភ័យ​របស់ក្រុមហ៊ុន​ ស្រាបៀរ​កម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រ​គូប​
-​ រថយន្តពន្លត់អគ្គិភ័យ​របស់ផ្សារទំនេីប​ អូឡាំព្យា​ ចំនួន​ ២គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ៨ម៉ែត្រ​គូប​
-​ រថយន្តពន្លត់អគ្គិភ័យ​របស់បុរី​ ក្តីសង្ឃឹម​ថ្មី​ ចំនួន​ ២គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ៨ម៉ែត្រ​គូប​

ពន្លត់ចប់នៅវេលាម៉ោង ១០និង៣០នាទីព្រឹក​​ នាថ្ងៃខែឆ្នាំដដែរ៕