សភាវៀតណាមនឹងបោះឆ្នោតជ្រើសតាំងប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីថ្មី ដើមខែក្រោយ

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចេញផ្សាយ កាលពីថ្ងៃទី១៥ មីនា ២០២១ម្សិលមិញថា រដ្ឋសភាវៀតណាមគ្រោងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅដើមខែមេសា ឆ្នាំ២០២១ខាងមុខនេះ។

ប្រភពថា ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀណាមគ្រោងនឹងស្បថចូលកាន់តំណែង នៅថ្ងៃទី២ និងទី៥ មេសា ២០២១ខាងមុខនេះ ក្រោយសភាជាតិបោះឆ្នោតជ្រើសរើស។

យោងតាមកម្មវិធីគ្រោងទុក រដ្ឋសភាវៀតណាមនឹងបោះឆ្នោតជ្រើសតាំងប្រធានសភាថ្មីផងដែរ នៅថ្ងៃទី៣០ មីនា ហើយមេដឹកនាំស្ថាប័ននីតិបញ្ញថ្មីក៏នឹងស្បថចូលកាន់តំណែង ១ថ្ងៃក្រោយការបោះឆ្នោតសម្ងាត់។

គួរបញ្ជាក់ថា ប្រធានាធិបតីបច្ចុប្បន្នរបស់វៀតណាមគឺលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីគឺលោក Nguyen Xuan Phuc និងប្រធានសភាលោកស្រី Nguyen Thi Kim Ngan ៕